ល្ខោនវិទ្យុ

 កម្មវិធីការងារនិង​ជីវិត

រឿង «ជំនោររោងចក្រ»

ល្ខោនវិទ្យុរឿង «ជំនោររោងចក្រ» ជាលោ្ខនវិទ្យុអប់រំ​ទាក់ទង​នឹង​បញ្ហាសុខ​ភាព​

សុវត្ថិ​ភាព​ និង​សន្តិសុខ​របស់កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​។​

 highschool-friends

រឿង​ មិត្តនៅវិទ្យាល័យ

រឿងមិត្តនៅវិទ្យា ​ល័យ​ជា​ល្ខោន​ភាគ​វិទ្យុ​បែប​លក្ខណៈអប់រំ​  ដែល​ឆ្លុះ​បញ្ចាំង​ ពី​ ជីវិត​ពិត​ រឿង​រ៉ាវ​ពិត​របស់​​យុវ​វ័យ​ ដែល​ឋិត​នៅ​វ័យ​សិក្សា​ ។​ នៅ​ក្នុង​សាច់​រឿង​នេះ​ ក្រុម​អ្នក​និ​ពន្ធ​ បាន​ចុះ​​ធ្វើកា​រ​​សាក​សួរ​ និង​ស្រាវ​ជ្រាវ​​ទៅ​​លើ​​យុវ​វ័យ​​​មួយ​ចំនួន​ នៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​ និង​ តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ។​ រឿង​នេះ​បាន​បង្ហាញ​​ដល់​​សា​ធារណៈ​​ជ​ន​ ជា​ពិសេស​អាណា​ព្យាបាល​ លោក​គ្រូ​អ្នក​គ្រូ​​អោយ​បាន​ដឹង​ពី​ល្បិច​ខិល​ខូច​​របស់​កូន​ៗ​ ដើម្បី​ទប់​ស្កាត់​​កុំ​អោយ​​ពួក​គេ ​ដើរ​ផ្លូវ​​​ខុស​​ ​មិន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ​រហូត​ដល់​គេចសា​លា​ ញៀន​ថ្នាំ​ ជាដើម​។

 size-of-love

រឿង​ ទំហំចិត្តស្នេហ៍

 

“ទំហំចិត្តស្នេហ៍” គឺស្នាដៃថ្មីមួយ  ដែលផលិតដោយក្រុមការងារវិទ្យុសារិកា ដែលបានឆ្លុះបញ្ចាំងពីជីវិតពិត របស់នារីជនបទមួយរូប ដែលលះបង់នូវបេះដូង ប្រគល់វាសនាផ្ញើ​លើ​បុរស​ជា​ទី​ស្រ​ឡាញ់​នៅ​លើ​ដែន​ដី​ដ៏​ខៀវ​ស្រ​ងាត់​នៃ​ ចំការ​ស្នេហ៍​។​

បុព្វេមិន​កំ​ណត់​ ការ​និរាស​បាន​មក​ដល់​ តម្រូវ​ឲ្យ​គូ​សេ្នហ៍​ត្រូវ​បែក​ឆ្ងាយ​ពី​គ្នា​ ដើម្បី​អនា​គត​។ “អូន​រង់​ចាំ​បង​វិល​វិញ​…….!” បាន​ក្លាយ​ជា​ប្រ​យោគ​មួយ​ ដែល​លាន់​ឮ​រងំ​ក្នុង​ចិត្ត​របស់​នា​រី​ស្មោះ​ស្នេហ៍​ ដែល​រង់​ចាំ​មនុស្ស​ម្នាក់​។​

តើការរង់ចាំនេះ នឹងទៅជាយ៉ាងណា? តើអ្វីជាផលតបស្នងចំពោះ ទំហំចិត្តស្នេហ៍?