ទំហំចិត្តស្នេហ៍

size-of-love

“ទំហំចិត្តស្នេហ៍” គឺស្នាដៃថ្មីមួយ  ដែលផលិតដោយក្រុមការងារវិទ្យុសារិកា ដែលបានឆ្លុះបញ្ចាំងពីជីវិតពិត របស់នារីជនបទមួយរូប ដែលលះបង់នូវបេះដូង ប្រគល់វាសនាផ្ញើ​លើ​បុរស​ជា​ទី​ស្រ​ឡាញ់​នៅ​លើ​ដែន​ដី​ដ៏​ខៀវ​ស្រ​ងាត់​នៃ​ចំការ​ស្នេហ៍​។​

បុព្វេមិន​កំ​ណត់​ ការ​និរាស​បាន​មក​ដល់​ តម្រូវ​ឲ្យ​គូ​សេ្នហ៍​ត្រូវ​បែក​ឆ្ងាយ​ពី​គ្នា​ ដើម្បី​អនា​គត​។ “អូន​រង់​ចាំ​បង​វិល​វិញ​…….!” បាន​ក្លាយ​ជា​ប្រ​យោគ​មួយ​ ដែល​លាន់​ឮ​រងំ​ក្នុង​ចិត្ត​របស់​នា​រី​ស្មោះ​ស្នេហ៍​ ដែល​រង់​ចាំ​មនុស្ស​ម្នាក់​។​

តើការរង់ចាំនេះ នឹងទៅជាយ៉ាងណា? តើអ្វីជាផលតបស្នងចំពោះ ទំហំចិត្តស្នេហ៍?

នឹងមានផ្សាយមិត្តអ្នកស្តាប់ តាមរយៈវិទ្យុសារិកា FM 106.5 នៅរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ វេលាម៉ោង ៩:០០-១០:០០យប់
ចាក់ផ្សាយឡើងវិញ នៅរៀងរាល់ថ្ងៃអង្គារ ក្នុងកម្មវិធី “តោះយើង!” វេលាម៉ោង ៩:០០-១០:០០ព្រឹក