មិត្តនៅវិទ្យាល័យ

highschool-friends

រឿងមិត្តនៅវិទ្យា​ល័យ​ជា​ល្ខោន​ភាគ​វិទ្យុ​បែប​លក្ខណៈអប់រំ​  ដែល​ឆ្លុះ​បញ្ចាំង​ ពី​ ជីវិត​ពិត​ រឿង​រ៉ាវ​ពិត​របស់​​យុវ​វ័យ​ ដែល​ឋិត​នៅ​វ័យ​សិក្សា​ ។​ នៅ​ក្នុង​សាច់​រឿង​នេះ​ ក្រុម​អ្នក​និ​ពន្ធ​ បាន​ចុះ​​ធ្វើកា​រ​​សាក​សួរ​ និង​ស្រាវ​ជ្រាវ​​ទៅ​​លើ​​យុវ​វ័យ​​​មួយ​ចំនួន​ នៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​ និង​ តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ។​ រឿង​នេះ​បាន​បង្ហាញ​​ដល់​​សា​ធារណៈ​​ជ​ន​ ជា​ពិសេស​អាណា​ព្យាបាល​ លោក​គ្រូ​អ្នក​គ្រូ​​អោយ​បាន​ដឹង​ពី​ល្បិច​ខិល​ខូច​​របស់​កូន​ៗ​ ដើម្បី​ទប់​ស្កាត់​​កុំ​អោយ​​ពួក​គេ ​ដើរ​ផ្លូវ​​​ខុស​​ ដូច​តួ​អង្គ​ក្នុង​រឿង​  រ៉ាដា​ .នួន​ .. ដែល​មិន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ​រហូត​ដល់​គេចសា​លា​ ញៀន​ថ្នាំ​ ទី​បញ្ចប់​ពួក​គេ​ក៏​ប្រលង​ធ្លាក់​ ចង់​សម្លាប់​ខ្លួន​ តែ​ដោយ​សារ​មាន​ការ​លើក​ទឹក​ចិត្ត​ ពី​សាច់​ញាត្តិ​ មិត្ត​ភក្តិ​ ពួក​គេ​ក៏​បាន​​កែ​ប្រែ​​ខ្លួន​​វិញ​ និង​រឿង​រ៉ាវ​ជា​ច្រើន​ទៀត​តួអង្គ​ ម៉ូ​នី​កា​ ដែល​តែង​តែ​គិត​ថា​ម្តាយ​ចុង​ជា​មនុស្ស​ មិន​ល្អ​ ចិត្ត​អា​ក្រក់​ តែ​ទី​បំផុត​នាង​ក៏​ភ្ញាក់​ខ្លួន​ព្រោះ​មិន​មែន​អោយ​តែ​ម្តាយ​ចុង​សុទ្ធ​តែ​ជា​មនុស្ស​អា​ក្រក់​ទាំង​អស់​នោះ​ទេ​ ម៉ូនីកា​ សុំ​ទោស​ ​​ម្តាយ​ចុង ​និង​ លើក​លែង​ទោស​អោយ​ម្តាយ​បង្កើត​របស់​នាង ​។ សាច់​រឿង​នេះ​ក៏​បង្ហាញ​ពី​ការ​ខិត​​ខំ​ប្រឹង​​ប្រែង​​​​រៀន​​សូត្រ​ របស់​​យុវ​វ័យ​មួយ​ចំនួន​ រហូត​ទទួល​​បាន​លទ្ធ​ផល​ល្អ​  ។

highschool-friends1